រ..ន្ធ..ត់ណាស់ គ្រោះ..ថ្នា..ក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ បណ្តាលឱ្យបុរស២នាក់…
ពត៌មាន

រ..ន្ធ..ត់ណាស់ គ្រោះ..ថ្នា..ក់ចរាចរណ៍នៅលើផ្លូវ ៦០ម៉ែត្រ បណ្តាលឱ្យបុរស២នាក់…

ភ្នំពេញ៖ បុរស២នាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានជ្រុលទៅរថយន្តដឹកដីពីក្រោយ បណ្តាលឲ្យបែកលលាដ៏ក្បាលស្លាប់ កាលពីវេលាម៉ោង ១:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ ក្បែរស្តុបផ្សារអ៊ីអន៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្នាក់នៅក្បែរទីតាំងកើតហេតុ បាឲ្យដឹងថា មុនពេលកើតហេតុ ករណីនេះគាត់បានឭសំឡេងលាន់យ៉ាងខ្លាំង ហើយក៏ស្ទុះទៅមើលស្រាប់តែឃើញម៉ូតូ១គ្រឿង និងបុរស២នាក់ បែកលលាដ៏ក្បាល បន្ទាប់ពីជិះម៉ូតូបុកឡានដឹកដីពីក្រោយ។ ឃើញដូចនេះ គាត់ក៏បានទាក់ទងទៅអ្នកព័ត៌មាន និងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកមើល ភ្លាមៗនោះរថយន្តដឹកដីដែលត្រូវបានម៉ូតូខាងលើបុកក៏បានបើករត់គេចពីទីតាំងកើតហេតុបាត់ទៅ។

បុរសរងគ្រោះទាំង២ សុទ្ធតែរបួសចំផ្ទៃមុខ ដែលពិបាកក្នុងការពិនិត្យរកអត្តសញ្ញាណ។ ចំណែកម៉ូតូត្រូវបានខូចខាតមួយកំណាត់មុខ រួញ។ រីឯទូរស័ព្ទ ត្រូវបានបែកទាំង២គ្រឿង និងត្រូវបានសមត្ថកិច្ចដោះស៊ីមចេញដើម្បីភ្ចាប់តេលេក្រាមទាក់ទងទៅកាន់សាច់ញាតិ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក។ ចំណែករថយន្តដឹកដីត្រូវបានអ្នកបើកបរយកទៅប្លុងចោល ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក។ រីឯសពជនរងគ្រោះទាំង២ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ៕

អត្ថបទ៖ CNC

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *