ស្រណោះណាស់! ស្វាមីលា-ចា-ក-លោក ១ ខែ ភរិយាកីឡាករ ទេស សម្បត្តិ នៅតែឈឺចា-ប់នឹករឭកដល់ស្វាមីលើសដើម
ពត៌មាន

ស្រណោះណាស់! ស្វាមីលា-ចា-ក-លោក ១ ខែ ភរិយាកីឡាករ ទេស សម្បត្តិ នៅតែឈឺចា-ប់នឹករឭកដល់ស្វាមីលើសដើម

អ្នកនិយមគាំទ្រស្នេហាកីឡាបាល់ទាត់ និង អ្នកគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា បាននាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខទាំងក្ដីអាល័យ ចំពោះមរណភាពរបស់អតីតកីឡាករបាល់ទាត់ជម្រើសជាតិ ទេស សម្បត្តិ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រឡាយទឹកសាក់សំពៅ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយជ្រាបនូវដំណឹងមរណភាពនេះ មហាជន ជាពិសេស អ្នកស្នេហាវិស័យកីឡាបាល់ទាត់ និង មិត្តរួមអាជីពបានចូលរួមរំលែកទុក្ខ និង សោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់ធនធានមនុស្សដ៏ល្អរូបនេះ។ ក្នុងនោះ សពកីឡាករបាល់ទាត់ ទេស សម្បត្តិ បានបូជារួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ តាមប្រពៃណីរួចរាល់ហើយដែរ។

ដោយឡែក អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ មហាជនកំពុងតែបង្ហាញភាពក្តុកក្តួលយ៉ាងខ្លាំង ខណៈភរិយារបស់កីឡាករបាល់ទាត់ ទេស សម្បត្តិ ទើបតែសម្រាលកូនបានប៉ុន្មានខែត្រូវមកជួបទុក្ខធំបាត់បង់ស្វាមីជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់។

ដោយឡែកក្រោយស្វាមី លាចាកលោកទៅ ភរិយារបស់លោក ទេស សម្បត្តិ បានបង្ហាញក្តីអាលោះអាល័យដល់ស្វាមីស្ទើររាល់ថ្ងៃ ជាពិសេសនោះ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ គឺគម្រប់រយៈពេល ១ ខែ ដែលស្វាមីទទួលមរណភាព ភរិយារបស់កីឡាករបាល់ទាត់ខាងលើ បានបង្ហោះសារទាំងអាល័យចំពោះស្វាមីជាថ្មី។ ភរិយា លោក ទេស សម្បត្តិ បានរៀបរាប់ថា៖ «រំលង ១ ខែគត់ណាប្តី តែចិត្តដែលនឹក និង ការឈឺចាប់ដែលមិនអាចភ្លេច គឺគុណទ្វេ»៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *